ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តពាក់ស្លាកលេខនគរបាល ស..ង្ស័យ.បើកបរក្នុងស្ថានភាពស្រវឹងខ្លាំងបានបុករះរថយន្តជាច្រើនគឿង ខូចខាតយ៉ាងដំណំ….

រស្មីFBR
ចេញផ្សាយ ថ្ងៃទី6 ខែមេសា ឆ្នាំ2024 58
ភ្នំពេញ៖ កាលពីវេលាម៉ោង០២ និង២០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយបុរសម្នាក់បានបើករថយន្តម៉ាកFord ពណ៌សរពាក់ស្លាកលេខនរគបាល 2.5088 សង្ស័យថាអ្នកបើកបររថយន្តស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំងបានបើករថយន្តខាងលើបុករះរថយន្តចំនួន៣គ្រឿងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ចំណុចខាងត្បូងប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់ តាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFord ពណ៌សរពាក់ស្លាកលេខនគរបាលបើកបរដោយបុរសម្នាក់សង្ស័យស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំងបានបើករថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុធារសទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចខាងមុខហាងផឹកស៊ីមួយកន្លែងខាងត្បូងប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់បានរ៉េចង្កូតបុករះរថយន្តដែលឈប់ចតចំនួន៣គ្រឿងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្ត២គ្រឿងប្រភេទរថយន្តលុចស៊ីស និងរថយន្តស្តារិច ដែលនៅក្នុងហេតុការណ៏ខាងលើខ្ជិលវែងឆ្ងាយក៏បានបើកចេញពីកន្លែងកើតហេតុបាត់ទៅ នៅសល់តែរថយន្តម៉ាកTOYOTA Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BM 2683 នៅធ្វើការដោះស្រាយ ។


កម្លាំងសមត្ថកិច្ចនៃប៉ុស្ត៏នគរបាលរដ្ឋបាលទន្លេបាសាក់ក៏បានចុះមកដល់ត្រង់ចំណុចកើតហេតុខាងលើដោយឃើញបុរសដែលបើកបររថយន្តម៉ាកFord ក្នុងស្ថានភាពស្រវឹងខ្លាំងក៏បានធ្វើការចូលទៅឃាត់អោយទៅប៉ុស្តិ៏ដើម្បីរងចាំជំនាញចរាចរណ៏ផ្លូវគោកមកដល់ធ្វើការវាស់ជាតិអាកុល តែបុរសខាងលើនៅរឹងទទឹងមិនព្រមសហការជាមួយសមត្ថកិច្ច ក៏ត្រូវបានសមត្ថកិច្ចប្រើវិធានភ្លាមៗចូលទៅឃាត់ដាក់លើម៉ូតូយកទៅតែម្តង ហើយក៏បានហៅភាគីខាងរថយន្តម៉ាកPrius ទៅប៉ុស្តិ៏ដូចគ្នា ចំណែកឯរថយន្តទាំង២គ្រឿងទុកនៅទីតាំងកើតហេតុរង់ចាំសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកមកដល់ដើម្បីធ្វើការដោយស្រាយគ្នា៕

Related Articles

Back to top button