ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សាខេត្ត រតនគីរី លោក សុខ វុឌ្ឃី ត្រូវម៉ូតូ បុ.ក ស្លា.ប់ មុននេះបន្តិច!
ខេត្តរតនគិរី ៖ នាវេលាម៉ោងជាង ៧យប់ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កើតហេតុ នៅចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ភូមិអូរកន្ទិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី ។
សូមបញ្ជាក់ថា ប្រភេទម៉ូតូឆ្អឹងដែក កែច្នៃដឹកឈើ បានបុក លោក សុខ វុឌ្ឃី សមាជិកក្រុមប្រឹក្សាខេត្ត រតនគីរី បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែង លើដងផ្លូវ ដែលមិននឹកស្មានដល់សោះចំពោះហេតុការណ៍ដ៏អកុសលនេះ ។
បើតាមការបញ្ជាក់ពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក បានចតឡាននៅត្រើយម្ខាងផ្លូវ ហើយលោកដើរឆ្លងផ្លូវដើម្បីសំដៅ មកហាងសាច់អាំង នៅចំណុចខាងលើ ក៏ស្រាប់តែមានម៉ូតូឆ្អឹងដែកកែច្នៃដឹកឈើ មួយនេះបើកយ៉ាងលឿន មកបុកគាត់រួចហើយរត់គេចខ្លួនបាត់តែម្តង ។
សមត្ថកិច្ចជំនាញ បានកំពុងតែអង្កេតស្រាវជ្រាវយកអ្នកបង្ករកអ្នកបង្កហេតុ មកដាក់ទោសតាមច្បាប់។ សាកសព បញ្ជូនទៅ គេហដ្ឋានសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕