ព័ត៌មានជាតិ

ក្រឡាប់រថយន្ដដឹកទំនិញធុនធំ សង្កត់លើម៉ូតូរឺម៉កដឹកក្មេងសិស្សសាលាច្រើននាក់ នៅខេត្តកំពត

កំពត៖ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង ដោយរថយន្ដដឹកទំនិញធុនធំ (ទម្ងន់៥តោន) បានក្រឡាប់សង្កត់លើរឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចមានជនរងគ្រោះច្រើននាក់ នៅក្នុងករណីនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់នៅក្រោមរថយន្ដក្រឡាប់នោះ។ ករណីនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតរោងចក្រចក្រីទីង ក្នុងស្រុកទឹកឈូ ខេត្តកំពត។ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានពីស្ថានភាព និងចំនួនជនរងគ្រោះនៅឡើយទេនៅពេលនេះ៕

Related Articles

Back to top button