រដ្ឋបាលក្រុងបាវិត បានរៀបចំពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៃក្រុងបាវិត ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃចន្ទទី០៤ ខែ កក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិត បានរៀបចំពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៃក្រុងបាវិត ខេត្តស្វាយរៀង ។ បានអញ្ជើញចូលរួមជាអធិបតី រួមមាន៖
១.សង្កាត់ប្រាសាទ : ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង មានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី០៥នាក់
២.សង្កាត់បាវិត: លោក លឹម សៀងហេង អភិបាលក្រុងបាវិត មានអ្នកចូលរួមសរុបចំនួន ៥០នាក់ ស្រី០៦នាក់
៣.សង្កាត់ព្រៃអង្គុញ: លោក វណ្ណ សុមុន្នី អភិបាលរងក្រុង មានអ្នកចូលរួមសរុបចំនួន ៥៨នាក់ ស្រី១០នាក់
៤.សង្កាត់បាទី: លោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុង មានអ្នកចូលរួមសុបចំនួន ៤៣នាក់ ស្រី០៤នាក់
៥.សង្កាត់ច្រកម្ទេស:លោក ជូ ខេមរិទ្ធ អភិបាលរងក្រុង
អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីនេះដែររួមមាន លោក ប្រធានមន្ទីរកសិកម្មខេត្ត លោក នាយករដ្ឋបាលសាលាក្រុងបាវិត លោកអធិការ អធិការរង លោកមេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថក្រុង លោក មេបញ្ជាការ បញ្ជាការរង ផ្នែកសឹករងក្រុង អស់លោក ប្រធាន អនុប្រធានការិយាល័យ។ បានអញ្ជើញចូលរួមជាសមាជិក សមាជិកានៃពិធីនេះដែររួមមាន
លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិចាស់
លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិថ្មី ស្មៀនឃុំ និង ជំនួយការឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកប្រធានមណ្ឌលសុខភាព លោកនាយកសាលានានាក្នុងសង្កាត់ លោក លោកស្រី មេភូមិ អនុភូមិ និង សមាជិកភូមិ លោក លោកស្រី តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងមូលដ្ឋាន លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល លោក លោកស្រី សមាជិកគណៈកម្មាធិការនានាក្នុងសង្កាត់ ចាស់ព្រឹទ្ធាចារ្យ និង ប្រជាពលរដ្ឋ វត្តមានចូលរួមសរុបចំនួន ២៣៤នាក់ ស្រី ២៦នាក់។