ព័ត៌មានជាតិ

មិនសរសើរមិនបាន កណ្តាប់ដៃដែកបំបែកក្រុមនាក់ញៀនល្បែងរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ លោកបង្ក្រាបគ្មានត្រាប្រណី មិនយោគយល់ឡើយ

នារសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភះឆ្នា២០២៣

ភ្នំពេញ៖ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមាន បានចាត់តាំងលោកអភិបាលរង សេង គន្ធ និងលោក យុន ស៊ីលីយ៉ាត ប្រធានសណ្តាប់ខណ្ឌ ដែលលោកទាំង២ធ្លាប់មានស្នាដៃជាច្រើនក្នុងការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងជាច្រើនយ៉ាងមានប្រសិទ្ធិភាព សហការណ៍ជាមួយលោក វីរៈសេនីយ៍ត្រី លាក់ ស៊ីដេត មេបញ្ជាការកងរាជអាវុធខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដីឡូត៍បង្កប់លេងល្បែងជល់មាន់ យ៉ាងធំ១កន្លែងដែលមានទីតាំងស្ថិតនៅឯ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ3 ខណ្ឌមានជយ័ ដោយកន្លងមកកន្លែងទីតាំងបានប្រព្រឺត្តលួចលេងល្បែង ដោយមិនខ្លាចអជ្ញាធរឡើយ។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការសប្បាយចិត្តរីករាយសាទរនិងកក់ក្តៅជាខ្លាំងនូវចំណាត់ការរបស់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ដែលមានឈ្មោះល្បីនិងស្នាដៃខិតខំជូនដល់បងប្អូនក្នុងមូលដ្ឋានរបស់ពួកគាត់ទាំងអស់គ្នា។
ភស្តុតាងដែលចាប់បានរួមមាន
មនុស្សចំនួន៨នាក់ ម៉ូតូ៥គ្រឿង

Related Articles

Back to top button