ដឹងការពិតហើយ.មូលហេតុដែលបណ្ដាលឱ្យក្រុមម៉ូតូ pass app ឈ្លោះប្រកែកគ្នា.រហូតដល់បើកឆាកប្រើហិង្សាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងអន្តរជាតិនៅមុខច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតមកពីមូលហេតុអញ្ចឹងសោះ..
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត. នៅព្រឹកថ្ងៃទី6 ខែកុម្ភៈឆ្នាំ 2023 មានករណីក្រុមម៉ូតូ pass app ឈ្លោះប្រកែកគ្នាបង្កឲ្យមានហិង្សា.ផ្អើលពេញមុខច្រកអន្តរជាតិក្រុងប៉ោយប៉ែត.
នេះបើយោងតាមប្រភពបានឲ្យដឹងថា.មូលហេតុដែលបង្កឲ្យមានហិង្សាកើតឡើងរវាងក្រុមម៉ូតូ pass appម៉ូតូក្រុមម៉ូតូ pass app មួយខាងទៀតនោះ.មកពីប្រកាន់បក្សពួកដោយសារមានអ្នកកាន់កាប់ (ឬអ្នកគ្រប់គ្រង) ផ្សេងៗគ្នាដោយបែងចែកម្ខាងម្នាក់ យោងតាមប្រភពបានបន្តទៀតថា.
ក្រុមម៉ូតូ pass app ម្ខាងនៅខាងផ្លូវរថភ្លើង គ្រប់គ្រងដោយលោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត.។
ចំណែកឯក្រុម ម៉ូតូ pass appម្ខាងទៀតនៅខាងដើមស្លា វិញ.គ្រប់គ្រងដោយលោកវរសេនីយ៍ឯក ឃួន រិទ្ធ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត.ដូចគ្នា
ដោយសារក្រុមម៉ូតូផាសអាប់វ៉ៃគ្នាព្រោះតែដណ្តើមភ្ញៀវគ្នា និងដឹកមិនបានស្មើគ្នា..
យោងតាមប្រជាពលរដ្ឋដែលនៅជិតនោះបានលើកឡើងថា បើនៅតែបន្ត បែបនេះ ទៀត.តើមុខមាត់នៅច្រកអន្តរជាតិប៉ោយប៉ែតយ៉ាងណាទៅ..
តើលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តឹច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានដឹងហើយឬនៅ ឬ ក៍ដឹងហើយធ្វើមិនដឹង ???
ប្រភពបានបន្តថា នៅច្រកទ្វាអន្តរជាតិនេះធ្វើឲ្យមានភាពរញ៉េរញ៉ៃ ដោយសារម៉ូតូ pass app ពីរបីក្រុម និងម៉ូតូឌុបរញ៉េរញ៉ៃពាសពេញមុខច្រក ធ្វើឱ្យភ្ញៀវបរទេសគេគ្រវីក្បាលរៀងរាល់ថ្ងៃ.