ព័ត៌មានកម្សាន្ដ

ក្មេងស្ទាវ ១ក្រុមជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយ កាំបិត តាំងតោដេញកាប់បណ្តាលអោយសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ.!!

FBR TV hot news នៅថ្ងៃទី៤ខេត្តកុម្ភៈឆ្នាំ២០២៣

តាកែវ៖ យុវជនសិស្សសាលា ម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារត្រូវក្រុមក្មេងស្ទាវ ១ក្រុមជិះមូ៉តូ ៣គ្រឿងមានគ្នាប្រហែល៦នាក់ កាប់ ១ កាំបិត តាំងតោ ចំត្រង់ករផ្នែកខាងឆ្វេង បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅចំណុចដងផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះបង្គាលគីឡូម៉ែត្រលេខ៩៣ និង៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២៣ វេលាម៉ោង ១៥ និង៥០នាទី។

លោកអធិការរងស្រុកទ្រាំង បានអោយដឹងថា មុនពេលកើតហេតុមានជនសង្ស័យមួយក្រុមជិះម៉ូតូ០៣គ្រឿងមានគ្នាប្រហែល៦នាក់ ជិះមកពីទិសខាងជើង ប្រដាប់ដោយកាំបិត តាំងតោ បានកាប់ទៅលើជនរងគ្រោះ ២ នាក់ជិះម៉ូតូស្របទិសគ្នាពីជើងទៅទិសខាងត្បូង តែកាប់មិនត្រូវ ដោយជនរងគ្រោះទាំង ២នាក់មានឈ្មោះ

១/ ឈ្មោះ ផល ផាក ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (មុខរបរសិស្ស)។
២/ ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង (មុខរបរសិស្ស)។

បន្ទាប់មក ជនសង្ស័យទាំងនោះបានជិះទៅទិសខាងត្បូងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលកំពុងជិះម៉ូតូម្នាក់ឯងស្របទិសគ្នាដោយគ្មានមូលហេតុ ដោយកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។

ករណីនេះកម្លាំងនគរបាលស្រុកបានសហការជាមួយកម្លាំងការិយាយ័ជំនាញធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងករណីនេះប្រជាពលរដ្ឋបានធ្វើការទទូចដល់សមត្ថកិច្ចជួយស្វែងរកក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានជាដាច់ខាត ព្រោះបើនៅតែបណ្តោយអោយក្រុមក្មេងទំនើងទាំងនេះនៅធ្វើសកម្មភាពអាណាធិបតេយ្យបែបនេះបន្តទៀតគាត់គិតថាភូមិឃុំគឺអសន្តិសុខពេកហើយ៕

Related Articles

Back to top button