ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់កងពលតូចថ្មើរជើងលេខ៥១ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់កងពលតូចថ្មើរជើងលេខ៥១ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារ: ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងពលធំអន្តរាគមន៍លេខ២ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តនាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ កងទ័ពជើងគោក សម្រាប់ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។

ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការជួយឧបត្ថម្ភ និងទំនុកបម្រុងផ្សេងៗ តាំងពីដើមរៀងមក ៕

Related Articles

Back to top button