ព័ត៌មានជាតិ

អីយ៉ាស់! ប្រជាពលរដ្ឋនាំគ្នាភ្ងាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញកន្លែងបេនឡានក្រុងត្រូវបាន វ៉ៃកម្ទេចចោល..

 

FBR TV hot news
ខេត្តបន្ទាយមានជ័យ. ក្រុងប៉ោយប៉ែត នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ប្រជាពលរដ្ឋមានមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីរឃើញ បេនឡានក្រុងប៉ោយប៉ែត ដែលមានកម្ពស់ពីរជាន់ត្រូវបានកំទេចចោល ទាំងដែលមិនមានការទ្រុឌទ្រោមអ្វីសោះ..


ដែលស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាអាជ្ញាធរ ខេត្ត ក្រុង បានត្រូវរ៉ូវគ្នា. ផ្លាស់ប្ដូរទីតាំងចាស់ ទៅទីតាំងថ្មីជាច្រើនកន្លែងដូចជា.ផ្លាស់ប្ដូរ ទីតាំងមន្ទីរពេទ្យចាស់ ទៅទីតាំងមន្ទីរពេទ្យថ្មី ទីតាំងមន្ទីរបក្សចាស់ ទៅទីតាំងមន្ទីរបក្សថ្មី ប្រជាពលរដ្ឋចោទជាសំណួរថា.តើការផ្លាស់ប្ដូរទីតាំងចាស់ទៅ ទីតាំងថ្មីនេះ ផ្ដល់ផលចំណេញអ្វីខ្លះ ដល់ប្រជាពលរដ្ឋ ឬក៍ដើម្បីទទួលផលចំណេញ យកលុយដាក់ចូលហូប៉ាវរៀងៗខ្លួន ឬយ៉ាងណា..
ក្រោយពីរការផ្លាស់ប្ដូរទីតាំងមុនៗបានយ៉ាងរលូន.. ស្រាប់តែថ្មីៗនេះ.. ក្រឡេកមកមើលបេឡានក្រុងប៉ោយប៉ែត ត្រូវបានវ៉ៃកំទេចចោល.. ក្រោមរូបភាព លើកឡើងថា ផ្លាស់ប្ដូរទីតាំងដូចមុនៗទៀត។

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា បេនឡានក្រុងដែលកម្ទេចចោលនេះ អាជ្ញាធរ ខេត្តនិងក្រុង បានឃុបឃិតគ្នា ពុះជាល្វែងលក់ទៅឲ្យប្រជាពលរដ្ឋ តែក្នុងមួយល្វែងតម្លៃពី ១៨ម៉ឺនទៅ ២០ម៉ឺនដុល្លាជាង។

Related Articles

Back to top button