ព័ត៌មានជាតិ
ភ្លើងឆេះបន្ទប់ជួលអស់ចំនួន៨បន្ទប់ នៅខណ្ឌឫស្សីកែវ
![](http://fbrtvhotnews.com/wp-content/uploads/2022/12/20221227_073251-780x440.jpg)
ភ្នំពេញ ៖ បន្ទប់ជួលចំនួន៨បន្ទប់ សង់អំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សិ្ថតនៅចំណុចភូមិក្រាលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
![](https://troryorng.com/wp-content/uploads/2022/12/IMG_20221226_201548_721-1024x575.jpg)
តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទប់ផ្ទះជួលខាងលើ សង់អំពីឈើប្រក់ស័ង្កសី ចំនួន៨បន្ទប់ ក្នុងមួយបន្ទប់ទំហំ៤ម៉ែត្រx៤ម៉ែត្រ ប្រវែងសរុប១៦ម៉ែត្រ ជួបនូវគ្រោះអគ្គិភ័យ ផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះសន្ធសន្ធៅ ។
![](https://troryorng.com/wp-content/uploads/2022/12/IMG_20221226_201553_477-1024x768.jpg)
ភ្លាមៗត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញ ចំនួន៥គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកការពារភ្លើងឆេះរាល ៕
![](https://troryorng.com/wp-content/uploads/2022/12/IMG_20221226_201540_210-1024x575.jpg)
![](https://troryorng.com/wp-content/uploads/2022/12/IMG_20221226_201528_314-1024x575.jpg)
![](https://troryorng.com/wp-content/uploads/2022/12/IMG_20221226_201525_795-1024x575.jpg)