ព័ត៌មានជាតិ

ប៉ូលីសចរាចរណ៍មួយរូប ត្រូវបានដកបញ្ឈរជើងរយៈពេល៣ខែ បន្ទាប់ពីបើកបរម៉ូតូ ក្នុង ស្ថានភាព ស្រវឹងពេញផ្លូវ..

ផ្សាយចេញ.នៅថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ ២០២២ ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទៅសមត្ថកិច្ចថា បានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវ ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកទង្វើនេះ ជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ តែមិនបានបញ្ចេញឈ្មោះ ឲ្យចូលខ្លួនទៅធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតប្រមាន ដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃ ៕

 

 

Related Articles

Back to top button