ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេ..ងទំនើង ៣៤នាក់ ត្រូវបានឃា..ត់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នំា២០២៤

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ៣៤នាក់នោះ មាននៅភ្នំពេញ ១២នាក់ កំពង់ឆ្នាំង ៨នាក់ ព្រះវិហារ ៨នាក់ បន្ទាយមានជ័យ ៣នាក់ កណ្តាល ២នាក់ ពោធិ៍សាត់ ១នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

Related Articles

Back to top button