ព័ត៌មានអប់រំ

ចំណាំទុក! ជនសង្ស័យពីរនាក់ប្តីប្រពន្ធនេះកំពុងអុកឡុកនៅភ្នំពេញ ដើរបោកបន្លំគេដល់ម្ដុំបុរីពិភពថ្មី ២ ត្រពាំងថ្លឹងហើយ

មហាជននាំគ្នាភ្ញាក់ផ្អើលចំពោះល្បិចឆបោកថ្មី ក្រោយពេលថ្មីៗនេះមានជនបន្លំឆបោក ២ នាក់ប្ដីប្រពន្ធសង្ស័យជាជនជាតិឥណ្ឌា បានធ្វើសកម្មភាពនៅតាមទីកន្លែងលក់ដូរមួយចំនួន ដែលអ្នកលក់ដូរទាំងអស់គួរប្រុងប្រយ័ត្នជាពិសេស។

ចំពោះរឿងនេះ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ បើតាមការបង្ហោះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Kim Leang បានបញ្ជាក់ឱ្យបានដឹងថា ជនសង្ស័យខាងលើ បានមកដល់វេងស្រេងចោមចៅហើយ ដោយចូលមកប្រើល្បីបោកខ្លួននៅចំណុចបុរីពិភពថ្មី ២ ត្រពាំងថ្លឹង។

តាមប្រភពខាងលើ បានឱ្យដឹងទៀតថា ៖ «ពីនាក់ប្ដីប្រពន្ធហ្នឹងដើរបោកគេគ្រប់កន្លែង ធ្វើជាមកទិញឱ្យយកនេះយកនោះហើយឱ្យគិតលុយ ដល់គិតលុយឱ្យហើយឱ្យក្រដាស 100$ ឱ្យអាប់ឱ្យ ដោយមានតែលុយខ្មែរ ok អត់ វាថា ok ដល់ហុចលុយអាប់ឱ្យវា វាថា No ហើយទារលុយយើងវិញ ដល់ឱ្យលុយវិញហើយវាថាយកលុយខ្មែរក៏បាន ហើយធ្វើទិញថែមឱ្យយើងភ្លេចយកលុយពីវាវិញ ស្របពេលមានមនុស្សម្នាក់ដែលវាបោកហ្នឹងជិះមករកកំពុងទិញអ៊ីវ៉ាន់ខ្ញុំល្មម ដល់ថាវាដើរបោកគេ វាឡើងម៉ូតូរត់បាត់»៕

Related Articles

Back to top button