ព័ត៌មានអប់រំ

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកកិច្ចប្រជុំ ពង្រឹងវេនប្រចាំបញ្ជា ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតក្នុងខែកក្កដា និងលើកទិសដៅទៅខែបន្ទាប់..

ក្រុងប៉ោយប៉ែត÷នៅថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក.ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 នេះ ក្រោមការយកចិត្តទុកដាក់ និងទទួលបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកកិច្ចប្រជុំ ដើម្បីពង្រឹងវេនប្រចាំបញ្ជា ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត..បង្ក្រាបទៅលើបទល្មើសព្រហ្មទណ្ឌផ្សេងៗដូចខាងក្រោម👉👉
១.ពង្រឹងទប់ស្កាត់ក្មេងទំនើង
២.ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន
៣.ពង្រឹងប៉ុស្តិ៍ការយាមកាមគោលដៅនៅពេលយប់
៤.ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន
៥.ពង្រឹងកម្លាំងចូលរួមគោរពទង់ជាតិនៅថ្ងៃចន្ទ
៦.ពង្រឹងការរៀបចំសណ្ដាប់ធ្នាប់សារធារណៈ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅពេលចេញនិងចូលពីសាលារៀន។

ក្នុងកិច្ចប្រជុំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពង្រឹងវេនប្រចាំបញ្ជា ក្នុងខែកក្កដា និងលើកទិសដៅទៅខែបន្ទាប់ ក៏មានការអញ្ជើញចូលរួម ពីលោកអធិការ អធិការរងគ្រប់ផែន លោកនាយផ្នែក លោករងផ្នែក អស់លោក លោកស្រី លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ប្រាំ និងលោកនាយរងប៉ុស្តិ៍រដ្ឋបាលទាំង ប្រាំ ផងដែរ។

ជាចុងក្រោយលោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើយ៉ាងទទូចបំផុតដល់កម្លាំងអធិការដ្ឋាន ក៏ដូចជាកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងប្រាំ ធ្វើយ៉ាងណាជួយទប់ស្កាត់ឱ្យខានតែបាន ចំពោះករណីក្មេងទំនើង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗដែលកើតមាននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ជាពិសេសត្រូវគោរពឱ្យបានទៅលើគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងប្រាំពីចំណុច ចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន។

Related Articles

Back to top button