ព័ត៌មានជាតិ
មន្ត្រីយោធាដែលបាញ់សម្លា.ប់នារីជាសង្សារ កាលពីឆ្នាំ២០២០ ឥឡូវចាប់ខ្លួនបាននៅប្រទេសថៃ!
(ភ្នំពេញ)៖ ក្រោយរត់គេចខ្លួនទៅសំងំលាក់ខ្លួនប្រទេសថៃ អស់រយៈពេល២ឆ្នាំ ឥឡូវខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់សង្សារ ត្រូវចាប់ខ្លួនបាន។
ឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា សហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នៈសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់ និងកំពុងរៀបចំបែបបទ ដើម្បីប្រគល់ជននោះមកឱ្យសមត្ថកិច្ចកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។
មន្ត្រីយោធាដែលជាឃាតករបានបាញ់សម្លាប់នារីជាសង្សារ កាលពីឆ្នាំ២០២០ នៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ។
រួចព្យាយាមរត់គេចខ្លួនអស់រយៈពេល២ឆ្នាំមកហេីយ ពេលនេះត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានហេីយ៕