បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវបានបញ្ជូនទៅពេទ្យរុស្ស៊ី ក្រោយពីចាប់ខ្លួន
ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនប្រគល់ជូនមន្ត្រីក្រសួងសុខាភិបាលនោះ ពេលនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីហេីយ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ត្រូវបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តែត្រូវកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅម្ដុំផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីលោកអភិបាលខណ្ឌចំការមន ក្រោយពីចាប់ខ្លួន បុរសរូបនេះ ត្រូវបានយកទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឱ្យមន្ត្រីជំនាញសុខាភិបាលធ្វើការលេីករណីនេះ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ថា ជនជាតិ នីហ្សេរីយ៉ា រូបនោះមានកើតជំងឺអុតស្វាបានធ្វើរោគវិនិច្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃ ប៉ុន្តែបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕