ព័ត៌មានជាតិ
បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ដែលបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលរងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
ជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វារូបបនេះ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល៕