ព័ត៌មានជាតិ

ម្ដាយកំពុងដាំបាយធ្វើម្ហូប.កូនប្រុសទាញញញួរ វាយពីក្រោយបណ្ដាលឱ្យ ស្លា.ប់នៅណឹងកន្លែង.!

ម្ដាយកំពុងដាំបាយធ្វើម្ហូប.កូនប្រុសទាញញញួរ វាយពីក្រោយបណ្ដាលឱ្យស្លាប់នៅណឹងកន្លែង.!

(ព្រៃវែង)៖ ករណីឃាតកម្ម មួយបានកើតឡើង ខណៈម្ដាយកំពុងដាំបាយធ្វើម្ហូប បែរជាកូនជាមនុស្ស”វិកលចរិកបែកថ្នាំ”ទាញញញួរ មកវាយពីក្រោយចំក្បាលចំនួន១ញញួរ ស្លាប់ម្ដាយនៅកន្លែង ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្ទះឈ្មោះ ហែម ខែមរ៉ី (ជនរងគ្រោះ) ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤.០៧.២០២២។ លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌ បានឱ្យ«ព្រុំសុជាញូស៍»ដឹងថាៈ ជនរងគ្រោះឈ្មោះ ហែម ខែមរ៉ី ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់)។ រីឯជនសង្ស័យឈ្មោះ មីន ចិត្រា ភេទប្រុស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅជាមួយជនរងគ្រោះខាងលើ(ឃាត់ខ្លួន.ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាៈនៅមុនពេលកើតហេតុ ជនរងគ្រោះ ហែម ខែមរ៉ី កំពុងដាំបាយនិងធ្វើម្ហូប នៅក្រោយផ្ទះ ដូចសព្វដង។ មិនដឹងយ៉ាងម៉េច ស្រាប់តែនៅវេលាម៉ោងខាងលើ ឈ្មោះ មីន ចិត្រា បានទាញញញួរ មកលួចវាយម្ដាយពីក្រោយ ចំក្បាលផ្នែកខាងក្រោយចំនួន១ញញួរ បណ្ដាលឱ្យស្លាប់នៅកន្លែងតែម្ដង។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មីន ចិត្រា បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានយកញញួរ វាយម្តាយបង្កើតខ្លួនឈ្មោះ ហែម ខែមរ៉ី បណ្តាលឲ្យស្លាប់ ប្រាកដមែន ។

សមត្ថកិច្ចបញ្ជាក់ថា: ជនសង្ស័យឈ្មោះ មីន ចិត្រា ជាមនុស្សមានជំងឺសរសៃប្រសាទ លេបថ្នាំជាប្រចាំ ព្រោះជនសង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀននាពេលកន្លងមក៕

Related Articles

Back to top button