លោក គ្រុយ គឹមលន ចៅសង្កាត់រងទី១សង្កាត់អូរជ្រៅ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ក្រុងប៉ោយប៉ែត ចូលរួមប្រារព្ធពិធី អបអរសាទរ អប់រំផ្សព្វផ្សាយ អនាម័យបរិស្ថាន ដើររើសសំរាម ក្រោមការដឹកដោយផ្ទាល់ របស់ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត!
ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃពុធ ១១ កើត ខែមិគសិរ
ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី11 ខែធ្នូ ឆ្នាំ2024 នេះ លោក គ្រុយ គឹមលន ចៅសង្កាត់រងទី១សង្កាត់អូរជ្រៅ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ក្រុងប៉ោយប៉ែត ចូលរួមប្រារព្ធពិធី អបអរសាទរ អប់រំផ្សព្វផ្សាយ អនាម័យបរិស្ថាន ដើររើសសំរាម ក្រោមការដឹកដោយផ្ទាល់ របស់ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជា ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំ មន្ត្រីរដ្ឋបាល អាជ្ញាធរ មូលដ្ឋាន លោក លោកស្រី មេភូមិអនុ ភូមិ ប្រជាការពារភូមិក្រុម យុវជន រួមទាំង កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង កំលាំង នគរបាលព្រំដែនគោគ ក្រុមយុវជនក្រុងប៉ោយប៉ែតបានប្រារព្ធ ពិធីអប់រំផ្សព្វផ្សាយ អនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ដោយបានបែងចែកជាបីក្រុម រួមមានសង្កាត់ផ្សារកណ្ដាល សង្កាត់អូជ្រៅ និងសង្កាត់ប៉ោយប៉ែត ដើរ រើស សំរាមព្រមទាំង នាំយករថយន្ត ដឹកទឹក បាញ់លាងសម្អាត តាមបណ្ដោយផ្លូវជាតិលេខ៥ ។