Uncategorized

អាជ្ញាធរឃាត់ខ្លួនព្រះសង្ឃ និងយុវជន៧អង្គនាក់ ក្រោយផឹកស៊ីចាក់ធុងបាស់​បង្អើលអ្នកតាព្រៃ

ខេត្តកំពង់ស្ពឺ៖ យុវជន និងព្រះសង្ឃសរុបចំនួន៧អង្គ/នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពផឹកស៊ីចាក់ធុងបាស់​ផ្អើលពេញព្រៃ នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​​​ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦វិច្ឆិកា…។

ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ចទទួល​បានព័ត៌មាន​ពីប្រ​ជាពលរដ្ឋថាមានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកស៊ី ចាក់ធុងបាស់កងរំពង​ផ្អើល​អស់អារុក្ខអារ​ក្សអ្នកតា ភ្លាមៗលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្ត​កំ​ព​ង់ស្ពឺ​ បានបញ្ជាកម្លាំងអធិការ​នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បានដឹកនាំកម្លាំងចុះឡោម​ព័ទ្ធចាប់ខ្លួន​ ព្រះសង្ឃ​ និង​គ្រហស្ថបក្ខពួក​បរិវា​ប្រមាណ​៧នាក់​ ក្នុងនោះរួមមាន៖ ទី១-​ព្រះសង្ឃ​ ប៉ាង​ គឹមឈៀង​, ទី២-ព្រះសង្ឃ​ សយ​ សុភក្រ្ភា​, ទី៣-ព្រះសង្ឃ​ ម៉ុន​ វិច្ឆ័យ, ខណៈសង្ឃ​ទាំង៣អង្គខាងលើរស់នៅ​ភូមិ​ត្រពាំ​ង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​ បន្ដ​កា​រ​សិក្សា​ភ្នំពេញ​ ចំណែកក្រុម​បក្ខពួក​របស់អតីត​សង្ឃ​រួមមាន៖ ១.ឈ្មោះហុង សៀវជា, ២.ឈ្មោះខុន ខុម, ៣.ឈ្មោះ ហ៊ូ កញ្ញា, ៤.ឈ្មោះ មាស ប៊ុនណា។ ដោយឡែក ចំពោះវត្ថុតាងដកហូតបានមានម៉ូតូ២គ្រឿង និងឧបករណ៍បម្រើឱ្យការផឹកស៊ីមួយចំនួនធំទៀត។

ទោះបីជាយ៉ាងណា ក្រោយចប់ប្រតិបត្តិការ សមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទំនើង ​និងព្រះសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះ​ពុទ្ធសាសនា​នាំបរិវាផឹកស្រាក្នុងព្រៃ ត្រូវស​មត្ថកិច្ចចុះបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ។ បន្ថែមលើនេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក៏បានសំណូមពរ​ដល់បងប្អូនកូនក្មួយ​ ពិសេសពុទ្ធបរិស័ទ លោកតា លោកយាយ​ មាមីង​ មេត្តា​កុំលើកយកបញ្ហានេះមកទម្លាក់រួមលើព្រះពុទ្ធ​សាសនា​ នេះជាទ​ង្វើពួក​ទមិឡមួយក្ដាប់តូច​ប៉ុណ្ណោះ​ ដែលកំពុ​ងតែបំផ្លាញសាសនា​៕

Related Articles

Back to top button