Uncategorized

ប៉ោយប៉ែត ពីនាក់ ប្តី ប្រពន្ធ បើករថយន្តទំនើបលឿនដូចព្យុះ ឡើងខឿនរង្វង់ បុ. ក មនុស្សបាក់ជើងជាច្រើនកំណាត់របួ.ស ធ្ង..ន់ បន្តបុ.ក រះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង ..

បន្ទាយមានជ័យ៖ បើករថយន្តទំនើបលឿនដូចព្យុះ ឡើងខឿនរង្វង់បុកមនុស្សបាក់ជើងជាច្រើនកំណាត់របួសធ្ងន់ បន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង កើតហេតុនៅវេលាម៉ោង៤.០៥ នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចរង្វង់៥៨ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៌បានប្រាប់ថា៖ ពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឆែរ៉ូឡែត កាំម៉ារ៉ូ ពណ៌ស បិទស្កុតពណ៌ឈាមជ្រូក១ជុំ ពាក់ផ្លាកលេខ កម្ពុជា TF201120 បើកបរពីទិសជើងទៅត្បូង បើកលឿនដូចព្យុះឡើងខឿនរង្វង់៥៨ បុកស្ត្រីកំពុងលក់ទឹកអំពៅនៅម្ខាងផ្លូវ ម្នាក់បាក់ជើងទាំងសងខាងជាច្រើនកំណាត់រងរបួសធ្ងន់ រថយន្តបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង រួចជ្រុកទៅមុខធ្លាក់ចូលក្នុងប្រឡាយទឹក រថយន្តខូចខាតធ្ងន់ទៅមុខលែងរួច។


អ្នកឃើញហេតុការណ៍បានបន្តថា ៖ ក្រោយពីរថយន្តបើកធ្លាក់ប្រឡាយ ត្រូវបានប្រជាពលរដ្ឋបើកទ្វារជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរពីរនាក់ប្តីប្រពន្ធជាជាតិខ្មែរ មិនមានអ្នករងរបួសទេ។ បុរសអ្នកបើកបរ រួមជាមួយប្រពន្ធរួមដំណើរត្រូវបានប្រជាពលរដ្ឋឃាត់ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចំណែកស្ត្រីលក់ទឹកអំពៅ ត្រូវបានរថយន្តសង្គ្រោះបឋមក្រុងប៉ោយប៉ែតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ អ្នកបើកបរមិនមានជាតិអាល់កុលនោះទេ តែបើកបរលឿនពេក ដល់ចំណុចកើតហេតុបាត់ភាពជាម្ចាស់ការ ទើបបណ្តាលឲ្យរថយន្តបុកខឿន រង្វង់មូល៥៨ រួចជ្រុលទៅបុកជនរងគ្រោះ នៅម្ខាងផ្លូវបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង ទៅធ្លាក់ប្រឡាយទឹកទៅមុខលែងរួច។

ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងរួច ម៉ូតូកង់បី រទេះលក់ដូរ ដែលខូចខាត ជាច្រើនគ្រឿង រួមជាមួយរថយន្តបង្កត្រូវបានកម្លាំងនគរបាលជំនាញស្ទូចនិងដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំភាគីទាំងពីរដោះស្រាយគ្នាតាមក្រោយ៕

Related Articles

Back to top button