Uncategorized

ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិន

បន្ទាយមានជ័យ៖ផ្លូវ១ខ្សែប្រវែង១,៤០០ម៉ែត្រដែលគម្រោងកសាងថ្មីដោយចាក់បេតុងយូរពេកប្រជាពលរដ្ឋជួបការលំបាកអាជ្ញាធរសម្រេចជួសជុលចាក់ថ្មមិចសិនចាប់ផ្តើមជួសជុលនៅថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៤នៅភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ផ្លូវប្រវែង១,៤០០ម៉ែត្រក្នុងភូមិចាន់គីរី ដែលគម្រោងកសាងថ្មីដោយចាក់បេតុងតែគម្រោងយូរពេលនេះជារដូវវស្សាផងជួបការលំបាកដល់បងប្អូនប្រជាពលរដ្ឋទៅមកជាពិសេសសិក្សានុសិស្សទៅសិក្សាទើបអាជ្ញាធរក្រុងសម្រេចជួសជុលសម្រួលជូនប្រជាពលរដ្ឋអោយទៅមកបានងាយស្រួលទើបជួសជុលសម្រួលដោយចាក់ថ្មមិច។
លោកបានបញ្ជាក់ថា៖ផ្លូវ១ខ្សែនេះរយៈពេលកន្លងមកដោយរងចាំគម្រោងកសាងថ្មីដោយចាក់តុងទើបអាជ្ញាធរមិនបានជួសជុលទុកបណ្តាលប្រជាពលរដ្ឋជួបការលំបាក់ទៅមកនៅរដូវវស្សាភ្លៀងធា្លក់ជោគជាំបែកភក់ទើបអាជ្ញាធរសម្រេចជួសជុលនិងសម្រួលដល់ប្រជាពលរដ្ឋដែលមានប្រវែង១,៤០០ម៉ែត្រនិងទទឹងមាន៨ទៅ១០ម៉ែត្រដើម្បីរួចរាល់ឆាប់ៗនេះ។
លោក គាត ហ៊ុល បានណែនាំដល់ប្រជាពលរដ្ឋ ក្រោយជួសជុលផ្លូវនេះបានស្រួលហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នានិងត្រូវហាមរថយន្តធុនធំចេញ.ចូលដោយលើសទំងន់បណ្តាលខូចផ្លូវហើយអាជ្ញាធរភូមិ/សង្កាត់ត្រូវពិនិត្យមើលនិងថែទាំអោយបានល្អរហូតដល់គម្រោងកសាងផ្លូវបេតុងចាប់ផ្តើម៕

Related Articles

Back to top button