Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែកក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងបានដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ លោកមេបញ្ជការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលផ្លែផ្កា គួរជាទីមោទនះ និងបានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អពិសេសការផ្សព្វផ្សាយគោលនគរបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត សម្រាប់អនុត្តដូចខាងក្រោម៖
-ជម្រុញកសាង និងចាត់តាំងអនុវត្តឲ្យស្របនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែនការសកម្មភាពរបស់អធិការដ្ឋាននគរបាលក្រុង/ស្រុក និង វរសេនាតូចនគរបាលការពារព្រំដែនគោក។
-ពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ និង បទល្មើសជួញដូរគ្រឿងញៀន
-បន្តជម្រុញសកម្មភាពនិងអនុវត្តផែនការបង្កាទប់ស្កាត់ បង្ក្រាបក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព
-ពង្រឹងការអនុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ។
-បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ និង តាមគោលការណ៍ណែនាំរបស់់ គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រឹតទាបបំផុត។
-ជម្រុញកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
-បន្តធ្វើការចងក្រងមន្ត្រីនគរបាលដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT) ជាក្រុមសម្រាប់បម្រើឲ្យការងារជំនាញឌីជីថល នៅអង្គភាពស្នងការដ្ឋាន។
-ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Related Articles

Back to top button