ព័ត៌មានជាតិ

ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ​

ខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា​

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា​ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។


ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹក​ដល់អតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ ដេីម្បី​អាយុ​យឺនយូរ​ ដោយប្រេីប្រាស់​ប័ណ្ណ បសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ​ឱ្យ​បានទៀងទាត់ និង​ធ្វើលំហាត់ប្រាណ រួមទាំង​លេបថ្នាំ​ត្រូវ​ទៀងទាត់​ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​​​សុខភាព​ទាំង​​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ ឱ្យ​ល្អ​ប្រសើរ​ឡើង​ទាំងទ្វេ​ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនដល់បងប្អូនអតីត យុទ្ធជនទាំង ៣០២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូ មី១កេស ទឹកត្រី១យួ និងទឹកស៊ីអ៊ីវ១យួ ផងដែរ ។

Related Articles

Back to top button