ព័ត៌មានជាតិ

ក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានក្លាយជាកន្លែងផ្ញើម៉ូតូ១ថ្ងៃរាប់ពាន់គ្រឿងអាចប្រឈមប៉ៈពាល់សណ្តាប់ធ្នាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូល

បន្ទាយមានជ័យ៖ក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានក្លាយជាកន្លែងផ្ញើម៉ូតូ១ថ្ងៃរាប់ពាន់គ្រឿងអាចប្រឈមប៉ៈពាល់សណ្តាប់ធ្នាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ភ្ញៀវជាតិបានប្រាប់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺជាច្រកមួយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់និងមានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អហើយត្រូវបានសោភ័ណភាពឃើញជាក់ពេលនេះច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយកសាងហើយសម្ពោធដាក់ដំណើររហូតពេលនេះពិជាស្រស់ស្អាតមិនចាញ់ប្រទេសជិតខាងឡើយអាចទាក់ទាញភ្នែកភ្ញៀវចេញ.ចូលមកកំសាន្តនៅកម្ពុជាជាហូរហែររាល់រាល់ថ្ងៃ។
ភ្ញៀវរូបនោះបានរិៈគន់តែម្យ៉ាងច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្អាត តែមិនចេះរៀបចំសណ្តាប់ធ្នាប់អោយបានល្អដូចការដាក់ផ្ញើម៉ូតូក្បាលស្ពាន១ថ្ងៃរាប់ពាន់គ្រឿងនៅខាងជើងជាប់ផ្លូវខាងលិចច្រកទ្វារដែលធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់និងសោភ័ណភាពនិងជាមុខមាត់ប្រទេសជាតិ ហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតគួរតែមិនអោយមានកន្លែងម៉ូតូនៅក្បាលស្ពានជាប់ច្រកទ្វារទុកអោយមានសោភ័ណភាពល្អ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ល្ងាចនេះថា៖ការពិតការដាក់ផ្ញើម៉ូតូក្បែច្រកទ្វារខាងលិចនិងខាងជើង១ថ្ងៃជាច្រើនគ្រឿងគឺជាម៉ូតូអាជ្ញាធរខ្មែរដែលទៅលក់អីវ៉ាន់នៅផ្សាររ៉ូងក្លឿប្រទេសថៃដែលទៅព្រឹកវិលល្ងាចដែលពិបាកធ្វើបែបបទឯកសារចេញ.ចូលទៅថៃចំណាយថវិការច្រើនទើបដាក់ផ្ញើនៅក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតម៉ូតូ១គ្រឿងផ្ញើ១ថ្ងៃតំលៃ២.០០០រៀលពេលល្ងាចត្រឡប់ពីផ្សាររ៉ូក្លឿវិញជិៈម៉ូតូទៅផ្ទៈដោយមិនពិបាកចំណាយថ្លៃម៉ូតូឌុប។
លោកបានបញ្ជាក់ថា៖ការដាក់ផ្ញើម៉ូតូនៅក្បែក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចជាមិនប៉ៈពាល់សណ្តាប់ធ្នាប់នោះទេគឺរៀបដាក់មិនអោយនៅក្បែរផ្លូវច្រកទ្វារនោះឡើយហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតគែជាច្រកទ្វារសម្រាប់តែភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលហើយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវចេញ.ចូលបានល្អ៕

Related Articles

Back to top button