ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំមួយ ស្ដីពីការពង្រឹងបច្ចេកទេសការងារជំនាញ ដល់នគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំកិច្ចប្រជុំមួយ ស្ដីពីការពង្រឹងបច្ចេកទេសការងារជំនាញ ដល់នគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំមួយ ស្ដីពីការពង្រឹងបច្ចេកទេសការងារជំនាញ ដល់នគរបាលក្រោមឱវាទ។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវារៈចំនួន ០២ គឺ
១- ស្ដីពីការពង្រឹងការប្រើប្រាស់វិទ្យុទាក់ទង
២- ស្ដីពីការពង្រឹងរបាយការណ៍ប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកលោកស្រី នាយ នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការរងកិច្ចការប៉ុស្តិ៍ នាយផ្នែកសេនាធិការ នាយប៉ុស្តិ៍រដ្ឋបាលទាំង៩ក្រុង-ស្រុក លោកមេបញ្ជាការរង នាយផ្នែកសេនាធិការ នាយផ្នែករដ្ឋបាលសរុប នៃបញ្ជាការវរៈនគរបាលការពារព្រំដែនគោកទាំង៤ផងដែរ៕

Related Articles

Back to top button