ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅឥណ្ឌូណេស៊ី អ្នកស្លា..ប់កើនដល់ ១៦២នាក់

មកFBR hot news

ផ្សាយចេញ.នៅថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ ២០២២

អភិបាលតំបន់ លោក Ridwan Kamil បាននិយាយថា ការរញ្ជួយដីនៅលើកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សរហូតដល់ ១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស។
គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ក្នុងជម្រៅរាក់ ១០គីឡូម៉ែត្រ។ នេះបើយោងតាមទិន្នន័យពីក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។
មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​​បញ្ជូន​ទៅព្យាបាលនៅ​មន្ទីរពេទ្យ ខណៈក្រុមជួយសង្គ្រោះ ធ្វើការពេញមួយយប់ដើម្បីព្យាយាមជួយសង្គ្រោះ មនុស្សដែលគិតថានៅជាប់ ក្រោមអគារបាក់រលំ។
តំបន់​ដែលការ​រញ្ជួយ​ដី​បាន​វាយប្រហារ​ គឺជាកន្លែងមាន​មនុស្ស​រស់នៅ​ច្រើន​និង​ងាយ​រងគ្រោះដោយ​ការ​បាក់​ដី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Kamil បានឲ្យដឹងថា ក្រៅពីអ្នកស្លាប់ មនុស្សប្រហែល៣២៦នាក់ទៀតបានរងរបួសនៅក្នុងការរញ្ជួយដីនេះ។ ពួកគេភាគច្រើនត្រូវរបួសបាក់ឆ្អឹង។ ប៉ុន្តែ​លោក​បាន​ព្រមានថា ​អ្នក​ស្រុក​មួយ​ចំនួន​នៅ​តែជាប់ក្នុងតំបន់​ដាច់​ស្រយាល ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។
អភិបាលខេត្ត West Java បានបន្ថែមថា មនុស្សជាង ១៣០០០នាក់ ត្រូវផ្លាស់ទីលំនៅដោយសារគ្រោះមហន្តរាយនេះ ហើយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា ផ្ទះជាង២២០០ខ្នង ត្រូវខូចខាតដោយសារការរញ្ជួយដី។
គួរបញ្ជាក់ថា ការរញ្ជួយដីតែងតែកើតមាននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅលើតំបន់ “ខ្សែក្រវាត់ភ្នំភ្លើង” ប៉ាស៊ីហ្វិក។ ប្រទេសនេះមានប្រវត្តិនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏បំផ្លិចបំផ្លាញ ដោយមនុស្សជាង២០០០នាក់ បានស្លាប់ក្នុងហេតុការណ៍នៅ Sulawesi កាលពីឆ្នាំ២០១៨។

Related Articles

Back to top button