ព័ត៌មានជាតិ

អីនោះ.. ពិតជាមិនធម្មតាទេបង សុំថ្លៃកាហ្វេម្ដង ក្នុងមួយនាក់ 100បាទ = 10000រៀល បើពិតដូចការលើកឡើងមែន សូម លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយចុះពិនិត្យមើលផងទាន..ព្រោះច្រកអន្តោប្រវេសន៍អន្តរជាតិក្រុងប៉ោយប៉ែត.ដូចជាសម្បូររឿងអាស្រូវខ្លាំងណាស់..

FBR TV hot news ផ្សាយចេញ.

នៅ ថ្ងៃទី 29 ខែតុលា ឆ្នាំ2022
យោងតាមប្រភព ម្ចាស់គណនេយ្យហ្វេសប៊ុក ផេកមួយ បានបង្ហោះឡើងថា .
បងប្អូនណាជួបចឹងខ្លះវ៉ៃត្រា2022 បើទៅលើកក្រោយទៀត វ៉ៃ រំលងក្រដាសអត់ហ្ន៍…. ហើយរឿងមួយទៀត. សុំថ្លៃការ ហ្វេម្ដង 10000៛ ឫ 100បាត ថ្ងៃនេះវ៉ៃចូលឃើញ អ៊ុំៗ៣នាក់ តំរង់ជួរខាងមុខខ្ញុំ គេសុំថ្លៃ ការហ្វេ ពីគាត់ទាំង៣នាក់នោះ លុះដល់វេនខ្ញុំ គេសុំដែរខ្ញុំប្រាប់អត់ទេ តាមចិត្តចង់តែសួរ? ថា បងញាំការហ្វេមួយថ្ងៃប៉ុន្មានកែវ? ការហ្វេបងថ្លៃម៉្លេះ? (មិនមែនម៉ៅរួមទេអ្នកល្អៗក៏មាន)
សូមបញ្ជាក់ផងដែរថា យោងតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ចាប់តាំងពីច្រកនេះបើកដំណើរការឡើងវិញ គឺមានភាពមិនប្រក្រតីកើតឡើងជាបន្តបន្ទាប់មិនចេះចប់។ ជាក់ស្ដែងក្រៅពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍គាបយកលុយពីអ្នករត់ម៉ូតូកង់បីឥណ្ឌា និងអ្នករត់ម៉ូតូឌុបគឺមានករណីប្រថាប់ត្រាយកលុយពីជនបរទេសក្នុងម្នាក់ៗ200បាត ផងដែរ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
ថ្មីៗនេះករណីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលលុយតាមច្រើនរូបភាពត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយរួចទៅហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះទេ។ តាមការបង្ហើបពីមន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ទេនោះគឺមន្រ្តីឱវាទមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

តាមប្រភពពីក្រុមអ្នករត់ផាសអាប់(កង់បីឥណ្ឌា) និងអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កូនចៅលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយពីពួកគេតាមអំពើចិត្ត។ ក្នុងនោះអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវបង់លុយកក្នុងមួយខែជាង2000បាត ហើយអ្នករត់ម៉ូតូឌុបក៏ត្រូវបង់លុយក្នុងមួយខែជាង2000បាត ដូចគ្នា ជាងនេះទៅទៀតត្រូវមានវិទ្យុទាក់ទងគ្រប់គ្នា ដោយរក្សាការណ៍សម្ងាត់ទៀតផង។ ប្រភពបានឲ្យដឹងទៀតថា កង់បីឥណ្ឌាមានចំនួន80គ្រឿង ហើយម៉ូតូឌុបក៏មានច្រើនគ្រឿង ដូច្នេះក្នុងមួយខែៗកូនចៅលោក អុី ចំរើន ប្រមូលលុយបានយ៉ាងច្រើន។

Related Articles

Back to top button