ព័ត៌មានជាតិ

កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃស្អែក ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបដែលនាំឱ្យមានមនុស្សស្លាប់នៅខេត្តកំពង់ធំ

កំពង់ធំ៖ ពាក់ព័ន្ធនឹងការចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបណ្តាលឱ្យមានមនុស្សស្លាប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នោះ ក្នុងករណីនេះ ក្រុមការងារចំពោះកិច្ច បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកដល់ខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយនឹងបិទបញ្ចប់ការស៊ើបអង្កេត ស្រាវជ្រាវនេះ ដែលបានធ្វើឡើង ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ បានឱ្យដឹងថា ករណីស្លាប់ឈ្មោះ សួង ឌ័ន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កម្លាំងចំនួន ១៣នាក់ មធ្យោបាយរថយន្ត២គ្រឿង ម៉ូតូ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង ជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការ សម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយបានឱ្យ លោក ឃឿន សុលាភ ជាក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចូលរួមក្នុងកិច្ចប្រតិបត្តិការនោះផងដែរ។ កម្លាំងជំនាញនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន ៦គ្រឿង ទូរទស្សន៍១ គ្រឿង CPUចំនួន ១គ្រឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម ថាអ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា អំពីចំណាត់ការរបស់កងរាជអាវុធហត្ថ បានឃើញរបាយការណ៍របស់ លោកឧត្តម សេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានឃើញគណនីហ្វេស ប៊ុកឈ្មោះ “Nearadey Din” បានបង្ហោះថា “07/08/22 ភូមិរូង ឃុំក្រវា កំពង់ធំ ឈ្មោះ សួង ឌ័ន អាយុ47ឆ្នាំ វេលាម៉ោង5ល្ងាច គាត់មកពីប្រជុំវិញចៃដន្យភ្លៀងគាត់ក៏បានជ្រកភ្លៀងនៅតូបកាហ្វមិនបានប៉ុន្មាន ស្រាប់តែមានប៉េអឹមចាប់លោកឪពុកខ្ញុំទៅសង្កត់ត្រង់ចំណុចកររហូតគាត់ដកដង្ហើមមិនចេញគាត់ក៏ស្រែកអោយគេយកទៅពេទ្យតែបែគិតថា ពុកខ្ញុំយកលេសទៅវិញរហូត គាត់ផុតដង្ហើមលើឡាន អនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៌ឱ្យខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា)”។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ហាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចលេខ ១០២/២០២២ សសរ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិននៃកងរាជ អាវុធហត្ថខេត្តកំពង់ធំ។

អំពីការអនុវត្តច្បាប់ ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន២រូប ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និង ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

ពាក់ព័ន្ធនឹងករណីនេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មានអំពី លទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) និងការស្លាប់ជនសង្ស័យ ម្នាក់ឈ្មោះ សួង ឌ័ន។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើនៅព្រឹកម៉ោង៩ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់

Related Articles

Back to top button