កិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត.
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជួបប្រជុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ជាមួយរដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានមានការអញ្ជើញញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានការិយាល័យច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត លោកប្រធានការិយាល័សរុបនិងព័ត៌មាន និងមន្ត្រីជំនាញមួយចំនួនទៀត។
គោលបំណងបំណងនៃកិច្ចប្រជុំនេះបានពិភាក្សាឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តស្វាយរៀង និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ខាងលេីរួមមាន វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តផងដែរ៕