Uncategorized

ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែត

ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឃាតកម្មយ៉ាងសាហាវសំលាប់កាត់ដៃកាត់ជើងហើយយកទៅដុតចោលជនរងគ្រោះជាបុគ្គលិកបម្រើការងារក្នុងហាងលក់ទំនិញអោយចិនក្រុងប៉ោយប៉ែតដែលប្រទៈឃើញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នៅចំណុចរណ្តៅដុតសំរាមស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនរងគ្រោះដែលដែលស្លាប់មានឈ្មោះ ហុក ដូលា ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបបជាបុគ្គលិកលក់ទំនិញក្នុងហាងចិនក្រុងប៉ោយប៉ែត)រស់នៅភូមិប៉ាលិលេយ្យ សង្កាត់.ក្រុងប៉ោយប៉ែត។

មន្ត្រីរូបនោះបានបញ្ជាក់ថា៖កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទៈឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ហើយបានរាយការណ៍ជូនអាជ្ញាធរភូមិនិងសង្កាត់ បានអោយមន្ត្រីនគរបាលជំនាញខេត្តចុះទៅពិនិត្យឃើញថាករណីឃាតកម្មកាត់កដៃនិងកាត់ម្រាមដៃកាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួននិងសាច់ដុំដៃនិងក្បាលឆេះសក់អស់នៅក្បែរភូមិស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពិនិត្យសាកសពជនរងគ្រោះអាចឃាតករសំលាប់ហើយកាត់ដៃកាត់ជើងដឹកយកដុតចោលជាករណីឃាតកម្មដែលសំលាប់ដុតចោលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ហើយត្រូវប្រជាពលរដ្ឋប្រទៈឃើញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤និងស្រាវជ្រាវរកឃើញសាច់ញាតិអោយមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយកំលាំងជំនាញកំពុងសើបអង្កេតនិងស្រាវជ្រាវរកឃាតករដែលសំលាប់ជនរងគ្រោះដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។

សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា៖ក្រោយបាត់ប្អូនប្រុសឈ្មោះ ហុក ដូលា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤រហូតដល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤មិនឃើញមកផ្ទៈវិញបានជូនដំណឹងនិងប្តឹងទៅសមត្តកិច្ចជួយរកលុះដល់ថ្ងៃទើបសមត្តកិច្ចប្រាប់ថាប្រទៈឃើញសាកសពត្រូវគេចដុតចោលពេលទៅឃើញដឹងថាប្អូនស្លុតចិត្តយំក៍មិនចេញមានស្រែកថាតើប្អូនប្រុសខ្ញុំឈឺចាប់ប៉ុណ្ណាដែលឃាតករធ្វើទារណកម្មកាត់ដៃកាត់ជើងហើយសំលាប់យកដុតចោលសង្ឃឹមថាកម្លាំងសមត្តកិច្ចនិងរកឃាតករអោយឃើញដើម្បីយកមកផ្ទាទោសតាមច្បាប់អោយបាន៕

Related Articles

Back to top button