Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនិយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ មេបញ្ជាការវរការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក។


ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលដូចតទៅនេះ៖
– ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ
– ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។
– ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។
– កម្លាំងអធិការនគរបាលក្រុង/ស្រុក ត្រូវសហការជាមួយអាជ្ញាធរដែនដី ធ្វើសកម្មភាពឃោសនាឲ្យបានសកម្ម ដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពាក់ព័ន្ធតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(DTA)។


– ត្រូវធ្វើការប្រមូលកម្លាំង ប្រជុំដាក់ផែនការពង្រឹងលើការងារការពារបូរណះភាពដែនដី ការងារការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និងការវិវាទផ្សេងៗ។
– បន្តពង្រឹងការផ្តល់សេវាសាធារណះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសសិស្សសាលាដែលទើបគ្រប់អាយុ។
– ត្រូវបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានល្អ៕

Related Articles

Back to top button