Uncategorized

សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដី..

បន្ទាយមានជ័យ៖ សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍អគ្គៈកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា៖ សាកសពជនរងគ្រោះនាក់មាន១.ឈ្មោះ សុផាន ភេទប្រុសអាយុ២៤ឆ្នាំ ២.ឈ្មោះ ផុន សុផាត ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ(ត្រូវជាកូនប្រុសឈ្មោះ ផុន សុផាន)ដែលរស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ៤.ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុសអាយុ១៨ឆ្នាំរស់នភូមិ.ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ៖កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តណាក់បូរីបានបុកជាមួយរថយន្តថៃបើកបរលក្ខណៈគ្រួសារបណ្តាលឲ្យស្លាប់៤នាក់ក្នុងនោះមានក្មេងម្នាក់ពលករខ្មែរ និងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានសង្គ្រោះ។
មន្ត្រីការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា៖ ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នាបណ្តាលពលករខ្មែរ៤នាក់ត្រូវបានស្លាប់ហើយមន្ត្រីស្ថានអគ្គៈកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដីដើម្បីអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

Related Articles

Leave a Reply

Back to top button