ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារបានអញ្ជើញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារក្មេងលេងមួយចំនួន ដើម្បីចែកជូនស្ត្រីមានផ្ទៃពោះ ចំនួន០៨នាក់ និងក្មេងតាមម្តាយចំនួន ៣២នាក់/ស្រី១៨នាក់ នៅមណ្ឌលអប់រំកែប្រែទី២…
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយស សសយក វិស័យមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញ នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារក្មេងលេង ដើម្បីចែកជូនស្ត្រីមានផ្ទៃពោះ ចំនួន០៨នាក់ និងក្មេងតាមម្តាយចំនួន ៣២នាក់/ស្រី១៨នាក់ នៅមណ្ឌលអប់រំកែប្រែទី២
ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា បានលើកឡើងពីសារសំខាន់ របស់អនាគតកុមារដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងបញ្ហាសុខភាព និងអប់រំ ដោយបានផ្តាំផ្ញើឱ្យអ្នកម្តាយទាំងអស់ខិតខំថែរក្សាបុត្រធីតាឱ្យបានធំធាត់ល្អ ចាក់វ៉ាក់សាំងឱ្យបានទៀងទាត់តាមការណាត់របស់ពេទ្យ និងមានឱកាសបានទទួលការអប់រំដូចកុមារនៅក្នុងសហគមន៍ដែរ។