យុវជនជាច្រើននាក់ មានស្រី មានប្រុស ត្រូវបានសន្តិសុខក្លិបវាយផ្អើលពេញមុខក្លិប..
ចេញផ្សាយ ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2024
ភ្នំពេញ៖ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចផ្លូវវេងស្រេង ក្លិបស្ពាយឌ័រ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ យុវជនជាច្រើននាក់មានស្រីមានប្រុសត្រូវបានសន្តិសុខក្លិបវាយផ្អេីលពេញមុខក្លិប ហើយកម្លាំងសមត្ថកិច្ចមិនបានមកជួយអន្តរាគមន៍ភ្លាមៗឡេីយ ។
ប្រភពព័ត៌មានពីជនរងគ្រោះជាច្រេីននាក់ គាត់ហួសចិត្តនឹងសន្តិសុខនៅក្លឹបនេះ ដែលបានធ្វើទង្វើមកលេីពួកគាត់ ប្រមាណជាង១០នាក់ ក្នុងនោះវាយទៅលេីស្រីម្នាក់ផងដែរ ។
នៅមុនពេលកេីតហេតុ ពួកគាត់បានមកលេងនៅក្លិបខាងលេីដោយមានគ្នា៩នាក់ ក្នុងនោះមានស្រីម្នាក់ ហេីយខណៈពេលកំពុងផឹកសុីក៏ស្រាប់តែមានសន្តិសុខនៅខាងក្នុងបានហៅពួកគាត់ចេញមកខាងក្រៅ បន្ទាប់មកមានសន្តិសុខនៅខាងក្រៅបានមកទះកំផ្លៀងគាត់និងមិត្តភក្ដិផ្សេងៗទៀតទាំង៩នាក់ ខ្លះត្រូវមួយកំផ្លៀងនិងខ្លះទៀតត្រូវ២ទៅ៣កំផ្លៀង ហើយក្រុមគេផ្សេងទៀតក៏ត្រូវក្រុមសន្តិសុខវាយដែរ ។ ចំណែកប្អូនស្រីម្នាក់គ្រាន់តែសួរនាំ ថាម៉េចបានពួកបងៗជាសន្តិសុខវាយបងប្រុសគាត់។បន្ទាប់មកសន្តិសុខវាយប្អួនស្រីគាត់មួយកំផ្លៀងទៀត។ ចំណែកក្រុមសន្តិសុខនិងបុគ្គលិកនៅកន្លែងកើតហេតុ មិនមានការបំភ្លឺប្រាប់សារព័ត៌មាននៅចំពោះមុខជនរងគ្រោះនោះឡើយ ។
ក្រោយពេលកេីតហេតុអស់រយៈពេលប្រមាណប្រហែលជាងមួយម៉ោង បន្ទាប់ពីសន្តិសុខប្រេីអំពើហិង្សា គឺមិនមានកម្លាំងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗនោះឡេីយ ៕