រាល់បញ្ហានានាដែលកើតឡើងនៅក្រុងប៉ោយប៉ែតតែងទទួលបានដំណោះស្រាយភ្លាមៗពីក្រុមងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន
ប៉ោយប៉ែត.នៅថ្ងែទី31 ខែតុលា ឆ្នាំ 2024
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែអមដំណើរដោយ ឯ ឧ គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ាង គឹមហ៊ុយ និងលោក ធឿន ចន្ថា សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក អ៊ុយ ច័ន្ទរិទ្ធ ចៅសង្កាត់រងផ្សារកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងចាល់ជន់លិចផ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវក្រោយវត្តផ្សារកណ្តាល ភូមិ – សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយភ្លាមៗនោះឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ិនថនក៏បានធ្វើការទំនាក់ទំនងទៅ ឯ ឧ ប៉ោ វណ្ណៈ ដើម្បីស្នើសុំជួយផ្តល់ទីតាំងឆ្លងកាត់តាមដីបរិវេណក្រុមហ៊ុនដើម្បីកាយផ្លូវទឹករំដោះទឹកបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋផងដែរ !
ឆ្លើយតបភ្លាមៗនាពេលនោះឯ ឧ ប៉ោ វណ្ណៈ ក៏បានចាត់មេការចុះពិនិត្យសិក្សាប្រឡាយរំដោះទឹក ដោយសម្រេចកាយប្រឡាយចាប់ពីចំណុចផ្លូវជាតិលេខ៥ ទល់មុខកងរាជអាវុធហត្ថក្រុង រួចទើបកាយផ្តាច់តំបន់ទឹកលិចរំដោះទឹកហូរចូលតាមប្រឡាយវិញ ។
គិតត្រឹមម៉ោងនេះទឹកក៏បានស្រកផុតនិងហូរអស់ហើយ មូលដ្ឋាននោះក៏បានវិលមកកាន់ភាពល្អប្រសើរដូចដើមវិញផងដែរ។