ព័ត៌មានជាតិ

ពិតជាខ្លាំងណាស់ រថយន្តដឹកឈើខុសច្បាប់ បើក បុក បារ៉ាស់ប៉ះរថយន្ត មេព្រៃ ខូចខ្ទេច មួយចំហៀង….

  1. ក្រចេះ៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើបានបើកបុកបារ៉ាស់យោធាការពារព្រំដែនភ្លាមនោះក៏ប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្រ្កាបបណ្ដាលឱ្យខ្ទេចមួយចំហៀង។

ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ក្នុងភូមិមានជ័យ ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះកាលពីរំលងអាធ្រាត្រចូល ថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ 2022។

ពលរដ្ឋនៅជិតនោះបានប្រាប់ថា មុនកើតហេតុមានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើបម្រុងឆ្លងព្រំដែនទៅលក់នៅប្រទេសវៀតណាម។ពេលនោះមន្ត្រីរដ្ឋបាលព្រៃឈើក៏បានចុះបង្ក្រាប។ ពេលកំពុងតែប្រតិបត្តិការរថយន្តដឹកឈឺនោះមិនបានឈប់ទេបើកបុកបារ៉ាស់យោធាការពារព្រំដែននិងបុករថយន្តរបស់រដ្ឋបាលព្រៃឈើខូចខ្ទេចមួយចំហៀង។
ក្រោយកើតហេតុមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជួបហេតុការណ៍នោះ មិនមានគ្រោះថ្នាក់អ្វីទេ គឺខូចខាតតែរថយន្តធ្ងន់ធ្ងរ។អ្នកបើករថយន្តដឹកឈើបានរត់គេចខ្លួនបាត់ សមត្ថកិច្ចយករថយន្តដឹកបទល្មើសទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខ្សឹមនិងកំពុងចាត់វិធានការតាមច្បាប់៕

Related Articles

Back to top button