លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងបាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ឱ្យមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងបាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ឱ្យមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំង គណៈគ្រប់គ្រង និងសូមក្មួយៗថែរសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល។