Uncategorized

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ៩ វិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤

ខេត្តព្រៃវែង. ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ៩ វិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


“ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា” នេះប្រារព្ធធ្វើឡើងក្នុងន័យរម្លឹកនូវឧបការៈគុណដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូលដើម្បីដណ្ដើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។


ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកនាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក នាយក នាយិកាសាលា យុវជន ស.ស.យ.ក យុវជន កាកបាទក្រហម យុវជន កាយរិទ្ធិ គរុសិស្ស និងតំណាងសហគ្រិនសរុបចំនួន ៥២១រូប។

Related Articles

Back to top button