Uncategorized

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗដូចជាការផ្តល់សេវាតម្រូវការ​ និងសាធារណៈនានា​ ជាពិសេសអរគុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបង្ក្រាបបទល្មេីសនានាបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសេីរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ត្រូវបន្តទទួលខុសត្រូវលេីការងារការពារសន្តិសុខសង្គម និងការដោះស្រាយគ្រប់បញ្ហាក្នុងមូលដ្ឋានឱ្យបានល្អប្រសេីរ រួមទាំងការកែលំអសោភ័ណភាព ដេីម្បីធ្វេីឱ្យក្រុងប៉ោយប៉ែតយេីងមានភាពស្រស់បំព្រង និងភាពសុខុដុមរមនាសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតយេីងទាំងមូល ៕

Related Articles

Leave a Reply

Back to top button