Uncategorized

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាលជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ១តោន មី ២០កេសធំ ត្រីខកំប៉ុង ២០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើគ្រប់មុខ ២០កេស ទឹកបរិសុទ្ធ ៤០កេស និងថវិកា ៤លានរៀល ប្រគល់ជូនដល់ទីបញ្ជាការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការ ចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល៕

Related Articles

Back to top button