Uncategorized

លោក គ្រុយ គឹម លន ចៅសង្កាត់រងទី១ តំណាងអោយរដ្ឋបាលសង្កាត់អូរជ្រៅ និងលោកគ្រូ ហេង ណូក អនុប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត បានចូលរួមទទួលកិច្ចស្វាគមន៏គ្រួសារ លោក AlronHarilelaលោកស្រីLauraHarilelaជាម្ចាស់ជំនួយធំ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្កា(រ៉ូមធូរីដ)សកលនិងកម្ពុជា..

ថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ លោក គ្រុយ គឹម លន ចៅសង្កាត់រងទី១ តំណាងអោយរដ្ឋបាលសង្កាត់អូរជ្រៅនិងលោកគ្រូ ហេង ណូកអនុប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែត បានចូលរួមទទួលកិច្ចស្វាគមន៏គ្រួសារលោក AlronHarilelaលោកស្រីLauraHarilelaជាម្ចាស់ជំនួយធំជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្កា(រ៉ូមធូរីដ)សកលនិងកម្ពុជាចុះមកសិក្សាពិនិត្យបន្ថែមនៅសាលាបឋមសិក្សាសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត(សាលាបឋមគំរូរ)។
ក្នុងនោះដែរលោកAlronHarilelaបានបញ្ជាក់ថាលោកពិតជាសប្បាយចិត្តណាស់ដោយឃើញកុមារកម្ពុជាចេះអានមានភាពក្លាហាន សាលាល្អ មានសួនបន្លែស្រស់បៃតងគួរជាទីទាក់ទាញហើយលោកនឹងពិចារណាក្នុងការជួយបន្ថែមទៀត។
ចំពោះលោកស្រីនាយិកា តាប់ សាវីបានបន្ថែមទៀតថា លោកស្រីរំភើបជាខ្លាំងសូមស្វាគមន៏យ៉ាងកក់ក្តៅប្រកបដោយកាយវាចារ ចិត្ត លោកស្រីថាបច្ចុប្បន្ននេះមានប្រជាពលរដ្ឋពេញចិត្តសុំចុះឈ្មោះកូនៗចូលរៀននៅសាលានេះរហូតទៅដល់៩០០នាក់តែជាអកុសលសាលាលោកស្រីទទួលបានតែប្រមាណ៥០០នាក់ប៉ុណ្ណោះព្រោះប្រជាពលរដ្ថថាលោកគ្មានលទ្ធភាពអោយកូនរៀននៅសាលាឯកជនទេហើយខ្វះអាគា៍សិក្សា។ហេតុដូចនេះសូមជម្រាបជាតំណឹង 🙏

Related Articles

Leave a Reply

Back to top button