បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយកន្លែង ឈ្មោះ KTV Jasmin ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់
បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយ ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់
FBR TV TV hot news 19, 2024 រិះគន់ស្ថាបនា
បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយ ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ជាអតីតក្លឹបកំសាន្តឈ្មោះថាច់ដោន បានបិទ មកហើយប្ដូរឈ្មោះ KTV Jasmin ដែលធ្លាប់មានរឿងអាស្រូវ ប្រើហិង្សារវាងមិត្តភិក្តនិងមិត្តភិក្ត ដែលជាម្ចាស់ភាគហ៊ុននឹងគ្នា ហើយក្រោយមកបានប្ដូរឈ្មោះថា KTV B9 ។

KTV B9 ធ្លាប់បានសមត្ថកិច្ចធ្វើការបង្ក្រាប ក្នុងករណីប្រើប្រាស់គ្រឿងញៀន ទ្រង់ទ្រាយធំ ឈៀនដល់ការ ឃាត់ខ្លួនបានមនុស្សជាច្រើននាក់ ហើយបានបិទក្លឹបខាងលើមួយរយៈ។
ទើបតែពេលនេះបើកដំណើរការឡើងវិញ នឹងបានប្ដូរឈ្មោះថ្មីមកជា KTV ហូលីវូដ ដោយខាងក្នុងនៅតែ លួចលាក់ អោយប្រើប្រាស់គ្រឿងញៀន ថ្នាំសប្បាយ វ៉ៃឡើង នឹងបង្កប់ល្បែងស៊ីសង ទូបាញ់ត្រីដាក់ពង្រាយ សឹងតែគ្រប់បន្ទប់ទៀតផង ទីតាំងខាងលើស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួររលឹកផងដែរកន្លែងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” ។
ជាក់ស្ដែង KTV ហូលីវូដ មួយនេះ មិនខុសអ្វីពី ប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងនោះឡើយ គឺខាងក្រៅដាក់ស្លាកយីហោជា KTV តែខាងក្នុងគឺលួចប្រើប្រាស់ គ្រឿងញៀន ថ្នាំសប្បាយ វ៉ៃឡើង នឹងបង្កប់ល្បែងស៊ីសង លេងយ៉ាងពេញទំហឹង ទទួលភ្ញៀវចូលទាំងយប់ទាំងថ្ងៃ។
មជ្ឍដ្ឋានទូទៅរងចាំមើលថា KTV ហូលីវូដ ដែលលួចលាក់ប្រើប្រាស់គ្រឿងញៀន ថ្នាំសប្បាយ វ៉ៃឡើង នឹងបង្កប់ល្បែងស៊ីសងខុសច្បាប់ ខាងលើនេះរួចពីដែន សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដែរឬទេ?
កន្លងទៅរដ្ឋបាលក្រុងប៉ោយប៉ែត និងអង្គភាពមានសមត្ថកិច្ច ក៏ធ្លាប់បង្ក្រាប និងបានចេញសារចរាចរណ៍ណែនាំ ដល់ម្ចាស់ទីតាំងខារ៉ាអូខេជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយ ៖ ហាមមិនឲ្យប្រើប្រាស់គ្រឿងញៀន ហាមមិនឲ្យបង្កប់ល្បែងស៊ីសង ហាមមិនឲ្យជួញដូរផ្លូវភេទ ដើម្បីឱ្យសមស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ ។ តែ KTV ខាងលើអនុវត្ត ផ្ទុយពីសារចរាចរណ៍ណែនាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត។ កន្ទេលធំបន្លំដេក បិទមិនជិតនោះទេ!
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕