Uncategorized
កម្ពុជា ចិន បើកកិច្ចប្រជុំលើកទី១១ ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ កម្ពុជា និងចិន បានជួបប្រជុំទ្វេភាគីលើកទី១១ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពិភាក្សាលើ ៖ ការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន វិធានការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ការគ្រប់គ្រងសារធាតុគីមីផ្សំ ការងារពិសោធន៍គ្រឿងញៀន ការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាលស្តារនីតិសម្បទា បណ្តុះបណ្តាលធនធានមនុស្ស។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា NACD និងឯកឧត្តម ឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរងនៃគណ :កម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃសាធារណរដ្ឋប្រជាមានិតចិន NNCC ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា ចិន៕