Uncategorized

បុរសម្នាក់តូចចិត្តស្រីអត់ស្រឡាញ់ លោតពីលើអគារស្នាក់នៅជាន់ទី២ សំណាងមិនស្លា.ប់

បន្ទាយមានជ័យ៖ រឿងថ្មីទៀតហើយ បុរសម្នាក់តូចចិត្តព្រោះតែខំតាមស្រឡាញ់ស្រី តែគេមិនព្រមស្រឡាញ់សម្រេចចិត្តលោតពីលើអគារស្នាក់នៅជាន់ទី២ ម្ដុំផ្កាយបី ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលសំណាងហើយមិនបាត់បង់ជីវិត។

ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញតេឡេក្រាមថា បុរសដែលលោតពីលើអគារស្នាក់នៅជាន់ទី២ មកតឺលើដំបូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលនោះគឺផ្ដើមចេញពីកាទូចចិត្តដោយសារសង្សាររបស់ខ្លួនមិនព្រមស្រឡាញ់ ។

ការលោតពីលើអគារស្នាក់នៅជាន់ទី២ ធ្វើអត្តឃាតុខ្លួនឯងព្រោះតែស្រីមិនព្រមស្រឡាញ់ខ្លួននេះ មហាជនលើកឡើងស្រដៀងស្រដៀងគ្នាថា ទំនងបុរសខាងលើនេះលោតគោលបំណងដើម្បីឲ្យខាងស្រីមានចិត្តអាណិតស្រឡាញ់ ព្រោះថាបើមានចេតនាចង់សម្លាប់ខ្លួនឯងពិតប្រាកដនោះ មិនមែនមកលោតលើកដំបូលផ្ទះប្រជាពលរដ្ឋនោះទេ ព្រោះថានៅកន្លែងកើតហេតុដីវាលទំនងគ្រោះថ្នាក់មិនលោត បែរជាមកលោតលើកដំបូងផ្ទះទៅវិញ ។
ក្រោយពីកើតហេតុមន្ត្រីកងអាវុធហត្ថក្រុងបានចុះទៅត្រួតពិនិត្យសួរនាំឃើញថា មិនមានរបួសស្នាមក៏បានធ្វើការណែនាំរួចហៅម៉ូតូកង់បី(pass app)ដឹកបញ្ជូនទៅលំនៅដ្ឋាន៕

Related Articles

Back to top button