Uncategorized

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំព្រៃរំដេង បានអញ្ជើញចូលរួម ដឹកនាំ ប្រារព្ធពិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ – ២០២៥) នៅសាលាឃុំព្រៃរំដេង

ខេត្តព្រៃវែង. នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ជា ប្រធានមណ្ឌលកែប្រែម១ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំព្រៃរំដេង បានអញ្ជើញចូលរួម ដឹកនាំ ប្រារព្ធពិធី ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ដែលជាទិវាប្រវត្តិសាស្ត្រ ដែលប្រជាជាតិខ្មែរយើងទាំងមូល បានសង្គ្រោះ ពីរបបវាលពិឃាត ៣ឆ្នាំ៨ខែនិង ២០ថ្ងៃ របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ។

ពិធីនេះដោយមានការនិមន្ត ព្រះសង្ឃមកសូត្រមន្ត ដើម្បីរំលឹកនឹកគុណដល់បុព្វបុរសខ្មែរ គ្រប់រូបដែលបានពលីជីវិតដើម្បីជាតិ និងបានរៀបចំហូបអាហារសាមគ្គី( នំបញ្ចុកសន្តិភាព) រួមគ្នា ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ។


ក្នុងពិធីរ ប្រារព្ធពិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ – ២០២៥) នេះផងដែរ ដោយមានការ និមន្តនិងអញ្ជូនចូលរួម ពីព្រះសង្ឃ តំណាងប្រជាពលរដ្ឋ ប្រជាការពារ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ចំនួន១៧០អង្គនាក់ នៅសាលាឃុំព្រៃរំដេង.។


រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង ( អរគុណសន្តិភាព )។ 🙏🙏🙏

Related Articles

Leave a Reply

Back to top button