ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត ទីតាំងផ្ទះមេឆ្នោត (កន្ទុយលេខ)មួយកន្លែង ដុះស្លែយូរ ឆ្នាំណាស់មកហើយ.តែនៅឡើយ មិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចុះបង្ក្រាបសោះ..

FBR TV Hot News ផ្សាយចេញនៅថ្ងៃទី២ខែកក្កដាឆ្នាំ២០២៤

ក្រុងប៉ោយប៉ែត ប្រភពពីររដ្ឋបានឱ្យដឹងថា ទីតាំងល្បែងដុះស្លែ ផ្ទះមេ ឆ្នោត (កន្ទុយលេខ) មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបៃតុងផ្ទះសំណាក់លីហូវ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គេឃើញមានប្រជាពលរដ្ឋ អ្នកញៀនល្បែងភ្នាល់ មួយចំនួន ចូលចាក់ ឆ្នោត (កន្ទុយលេខ) នៅក្នុងផ្ទះមួយកន្លែង យ៉ាងយ៉ាង គគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ដោយមានទទួល កត់ ឆ្នោត គ្រប់មុខ មិនថា ឆ្នោតយួន ឬ ឆ្នោត ថៃ ឆ្នោតខ្មែរចេញថ្ងៃ ក៏ចាក់បានដែរ  មិនត្រឹមតែប៉ុណ្ណោះ មានប្រមូល ពីកូនកញ្ច្រែង ផ្សេងៗ ជាច្រើនទៀត.។


    ប្រភពបានបន្តទៀតថា ទីតាំងផ្ទះមេ ឆ្នោតមួយកន្លែងនេះ បើកជាយូរឆ្នាំមកហើយ តែគេមិនដែលឃើញមាន សមត្ថកិច្ចពាក់ព័ន្ធណា ចុះណែនាំ បង្រ្កាប ឲ្យបិទ ទីតាំងមួយនេះសោះ ដោយទីតាំងមួយកន្លែងនេះ នៅតែបន្ត បើកកត់ ទទួលចាក់ថ្នល់ ពីក្រុមអ្នកញៀន ឆ្នោត ជារៀងរាល់ថ្ងៃ យ៉ាងសេរី ដោយមិនខ្លាច ច្បាប់បន្តិចសោះ  ទោះជា សម្ដេចមហាអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបទបញ្ជាឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណា.. ក៏គេឃើញថា ទីតាំង ផ្ទះមេឆ្នោត( កន្ទុយលេខ) មួយកន្លែងនេះ នៅតែ បើកដំណើរការ កត់ ឆ្នោត និងទទួលប្រមូលពីកូនកញ្ជ្រែង ជាធម្មតា។


    ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា ទំនងទីតាំង ឆ្នោត មួយកន្លែងនេះ មានខ្នងក្រាស់ ឬ ជាឆ្នាំងបាយ របស់សមត្ថកិច្ចហើយ មើលទៅបានជាគ្មានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានអើពើបន្តិចសោះ.។

    ប្រជាពលរដ្ឋ រង់ចាំមើលថា លោកអធិការក្រុងប៉ោយប៉ែត ដែលទើបនឹង ឡើងកាន់តំណែង ថ្មីៗ ហ៊ានចុះ បង្ក្រាបទីតាំង ផ្ទះមេ ឆ្នោត (កន្ទុយលេខ) មួយកន្លែងនេះ ដែរឬយ៉ាងណា. ទាំងដែលដឹងថា ល្បែង ឆ្នោត(កន្ទុយលេខ) គឺជាល្បែងស៊ីសងភ្នាល់ ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ.។

    គួរបញ្ជាក់ផងដែរថា÷កន្លងមកសម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានដាក់បទបញ្ជាឲ្យឯកឧត្តមលោកជំទាវជាអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឈប់បន្តអាជ្ញាប័ណ្ណដល់ល្បែងផ្សងសំណាងនឹងត្រូវទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលរីកសាយភាយតាំងពីទីប្រជុំជនរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅឯជនបទទៀតនោះ។
    ដោយសម្ដេចបានសង្កត់ធ្ងន់ថា÷យើងត្រូវបង្កើនការងារនៅតាមរោងចក្រ នឹងបង្កើតមុខរបរផ្សេងៗឲ្យប្រជាពលរដ្ឋ។មានចំណូលប្រសើរជាងឲ្យប្រជាពលរដ្ឋលេងល្បែងកាន់តែក្រឡើងថែមទៀត។
    ហើយការថ្លែងបែបនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងខ្លាំងព្រោះពួកគាត់យល់ថា÷ល្បែងស៊ីសងជាដើមចមបង្ករអោយកើតេមានភាព អសកម្មក្នុងសង្គម ពិសេស អំពើរចោរកម្ម គ្រប់ ប្រភេទ អំពើរហិង្សាក្នុងគ្រួសារនិងសង្គមហើយពួកគាត់ក៏បានសំណូមពរ អោយអាជ្ញាធរ មានសមត្ថកិច្ច ធ្វើការប្រឡងប្រណាំងក្នុងការអនុវត្តន៍បង្ការបង្រ្លាបបទល្មើសនានាដើម្បីសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕

Related Articles

Back to top button