កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់កាបូប)!
(បន្ទាយមានជ័យ): យោងតាមពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ ជិន គឹមសេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីឆក់កាបូប ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០២ នៅចំណុចម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម សឿសំផូត (ម៉ាប់) ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងវត្ថុតាងមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះ សោម សឿសំផូត បានរៀបរាប់ថា នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មិត្តភក្តិរបស់គេឈ្មោះ ភិន ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ក្រហម សេរីឆ្នាំ២០២២ ចំនួន០១គ្រឿង បានបបួលរូបគេជិះម៉ូតូឆក់របស់ទ្រព្យអ្នកដទៃ ។
បន្ទាប់មករូបគេបានជិះម៉ូតូធ្វើដំណើរមកដល់ម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងយ៉យប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមនុស្សប្រុស-ស្រី០២នាក់ ស្ពាយកាបូបខ្មៅមួយ ភ្លាមនោះរូបខ្លួនក៏បានឆក់យកកាបូបនោះ តែម្ចាស់កាបូបដឹងខ្លួនទាន់ក៏បានទាញយកកាបូបវិញ បណ្តាលឲ្យរូបគេធ្លាក់ពីម៉ូតូត្រូវប្រជាពលរដ្ឋចាប់គេបាន ហើយប្តឹងទៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង ចំណែកឈ្មោះ ភិន បានជិះម៉ូតូគេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ចំណែកបក្យពួកម្នាក់ទៀតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកំពុងធ្វើការស្រាវជ្រាវ ៕
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្តមន្ទាយមានជ័យ អនុវត្តតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ៕