ព័ត៌មានជាតិ

មហាពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត

ខេត្តកំពង់ឆ្នាំង ៖ ព្រះអង្គធម្មវនវាសី ចន្ទ មុនី មានសង្សដិកាបញ្ជាក់ថា ព្រះពុទ្ធសាសនាដើរតួជាចំណែកមួយ ក្នុងវិស័យអាណាចក្រដើម្បីជួយគ្នាជាចលករ ជម្រុញលើវិស័យមនុស្សធម៌ជាពិសេសក្នុងវិស័យកាកបាទក្រហមកម្ពុជា ដែលមានព្រះរាជវត្តមានជាអថិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រធានកិត្តិយស វត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានអចិន្ត្រិយិ៍កាកបាទក្រហមកម្ពុជា។ ព្រះអង្គមានសង្ឈដិកា ក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៕

Related Articles

Back to top button