ប្រជាពលរដ្ឋរិះគន់មន្ត្រីអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត រឿងយកលុយតាមការនឹកឃើញ និងការបំពេញបែបបទចេញចូលមិនស្មើភាពគ្នារវាងពលរដ្ឋខ្មែរ និងថៃ
បើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋចេញចូលភ្លាម ចំណូលហូរចូលហោប៉ៅមន្ត្រីអន្តោប្រវេសន៍ ខាប់ដូចទឹកគ្រឿង..!
ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២
ដោយ FBR hot news
(ខេត្តបន្ទាយមានជ័យ)៖ប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលក្នុងទឹកដីថៃ ទាំងទេសចរណ៍ និងអាជីវករបានសម្តែងការហូសចិត្តទៅលើមន្ត្រីអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដែលបានយកលុយតាមការនឹកឃើញ ទៅលើការបំពេញបែបបទផ្សេងៗ ទាំងប៉ាស្ព័រ បរិផាស ។យ៉ាណាមិញដូចជាប៉ាស្ព័រចេញចូលតម្រូវឲ្យបង់លុយក្នុង១នាក់១០០បាត(ប្រាក់ថៃ) បើពលរដ្ឋមានការតវ៉ាប្រើពាក្យមនោសច្ចេតនា សុំថ្លៃការហ្វេ គុយទាវ ។ចំណែកបរិផាសវិញចូលប្រថាប់ត្រាជាលើដំបូង(ថ្មី)គឺតម្រូវឲ្យបង់លុយក្នុងមួយនាក់(១ក្បាល) ១០០បាត(ប្រាក់ថៃ) ប្រថាប់ត្រាលើកទី២ យក៥០បាត ចូលស្នាក់នៅបានតែពីយប់ បីថ្ងៃតែប៉ុណ្ណោះ។សូមជំរាបផងដែរថា ការយក៥០បាតនេះ ដោយសារតែមានការរើបំរាសតវ៉ាពីប្រជាពលរដ្ឋ បើពុំដូច្នេះទេគេនឹងយករហូតទៅដល់៧០បាតឯណ្ណោះ ។
សូមបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្មីៗនេះ ប្រជាពលរដ្ឋថៃ បានលើកគ្នាតវ៉ា នៅអគ្គកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ឲ្យជួយសម្រួលពាក់ព័ន្ធទៅនឹងការចេញចូលបំពេញបែបបទ ត្រូវបានមន្ត្រីច្រកទ្វាអន្តរជាតិប៉ោយប៉ែត(ខាងកម្ពុជា) យកលុយពីពួកគេរហូតទៅដល់២០០បាតឯណ្ណោះ រីឯការស្នាក់នៅវិញបានតែពីយប់ បីថ្ងៃដូចពលរដ្ឋខ្មែរដែរ តែក្រោយមកក៏ស្រាប់តែមានការសម្របសម្រួល រហូតទទួលបានជោគជ័យ ពោលគឺសម្រាប់ពលរដ្ឋថៃ ស្នាក់នៅខាងកម្ពុជាបានរយះពេល១សប្តាហ៏។ទាំងនេះស បញ្ជាក់ឲ្យឃើញថា ការបំពេញបែបបទចេញចូលហាក់បីដូចជាគ្មានស្មើភាពគ្នារវាងប្រជាជនកម្ពុជានិងថៃ។
គួរម្លឹកផងដែរថា ការមិនទាន់មានជំងឺកូវីដ សម្រាប់ការប្រថាប់ត្រាបរិផាសសម្រាប់ប្រជាពលរដ្ឋខ្មែរចូលស្នាក់នៅក្នុងទឹកដីថៃ បានមួយខេត្តរយះពេលមួយសប្តាហ៍ឯណ្ណោះ តែបច្ចុប្បន្ននេះបានតែពីយប់ បីថ្ងៃតែប៉ុណ្ណោះ ធ្វើឲ្យពួកគាត់ជួបការលំបាក ព្រោះថាចំណាយលុយច្រើន ភ្លេចខ្លួនដល់ថ្ងៃចេញមកប្រថាប់ត្រា ត បើហួសគេនឹងធ្វើការផាករហូតទៅដល់៥០០បាតឯណ្ណោះ ម្យ៉ាងវិញទៀតបរិផាស(ប័ណ្ណឆ្លងដែន)ក៏ឆាប់អស់ ពិបាក់ក្នុងការធ្វើថែមទៀត។
អាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ មានការងឿងឆ្ងល់ថា កាលមិនទាន់មានជំងឺឆ្លងកូវីដ ពលរដ្ឋចូលព្រឹកចេញល្ងាចខ្លះចង់ចេញចូល១ថ្ងៃប៉ុន្មានដងក៏បាន ដោយប្រើកាតចូលមួយដងចំណាយត្រឹមតែ១០០ ទៅ២០០រៀលតែប៉ុណ្ណោះ តែបច្ចុប្បន្នស្ថានភាពនៃការឆ្លងក៏បានធូស្បើយច្រើន ហើយខ្លះមិនទាំងពាក់ម៉ាសផង បែជានូវតែរឹតបន្តឹងសម្រាប់ពលរដ្ឋខ្មែរមិនព្រមធ្វើកាតដូចដើមវិញ។ពួកគាត់សួរថា តើបរិផាសដែលមានសិទ្ធដើរហើររហូតដល់១ខេត្ត មានយន្តការពារមិនឲ្យឆ្លងជំងឺកូវីដឬ ចំណែកកាតចូលព្រឹកចេញពេលល្ងាច មានសិទ្ធដើរហើរបានត្រឹមតែផ្សាររោងក្លឿ ហ្នឹងវាប្រឈមនឹងការឆ្លងឬ។
រឿងដាច់ដោយឡែក សម្រាប់ពលរដ្ឋចេញចូលដោយឆ្លងកាត់ប៉ុស្តិ៍កណ្តាលរបស់អន្តោប្រវេសន៍(បារ៉ាស) នៅចំណុចរង្វង់មូលវិញ មន្ត្រីអន្តោប្រវេសន៍ ធ្វើព្យុះភ្លៀងតាមអំពើចិត្ត សូម្បីពលរដ្ឋខ្លះជិះម៉ូតូដឹកកូន និងរបស់របរសំពីងសំពោងក៏មិនយោគយល់ឲ្យចុះដើរ រថយន្តសេរីទាបក៏មិនអនុញ្ញាតឲ្យចូល សុខចិត្តឲ្យថយក្រោយ មនុស្សធ្វើដំណើរជាមួយចុះដើរ តែបើខ្សែធំ អ្នកមានលុយ ឡានទំនើបចេញចូលដោយសេរីគ្មានការត្រូតពិនិត្យផង នេះមិនខុសពីពាក្យចាស់លោកពោលថា”មានលុយ មានខ្សែ ចង់បានឬធ្វើអ្វីៗបានតាមចិត្ត មនុស្សដូចគ្នាតែវាសនាខុសគ្នា”។ដូច្នេះស្នើឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ពិនិត្យមើលមន្ត្រីក្រោមឱវ៉ាតផងទាន ពិសេសថ្នាក់ដឹកនាំនគរបាលអន្តោប្រវេសន៍តែម្តង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការជឿជាក់ និងមានទំនុក ជៀសវាងការខឹងគោវ៉ៃរទេះ។ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធបាននូវឡើយទេ ដោយទូរស័ព្ទទៅលោកនាយប៉ុស្តិ៍មិនចូល នាយរងផ្នែកក៏មិនចូល។តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយ បំភ្លឺពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕